ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គគ្រូបង្គោល និងភ្នាក់ងារគណបក្ស នៅរាជធានីភ្នំពេញ
នារសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គគ្រូបង្គោលចំនួន ៧៣នាក់ និងភ្នាក់ងារគណបក្សចំនួន ៤៣៩៣នាក់ នៅរាជធានីភ្នំពេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។